AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងការបរទេសតួកគីបានឱ្យដឹងកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន ហ្វីដាន (Hakan Fidan) បានរៀបចំកិច្ចប្រជុំត្រីភាគីមួយជាមួយសមភាគីមកពីប្រទេសស៊ីរី និងអារ៉ាប៊ីសាអូឌីត នៅទីក្រុងញូវយ៉ក។
ក្រសួងនេះបានបញ្ជាក់នៅលើបណ្តាញសង្គម NSosyal របស់ប្រទេសតួកគីថា កិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក អាសាដ អាល់ សៃបានី (Asaad al-Shaibani) និងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វារហាន (Faisal bin Farhan) ត្រូវបានធ្វើឡើងនៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក ហ្វីដាន បានរៀបចំកិច្ចប្រជុំត្រីភាគីនេះនៅឯមជ្ឈមណ្ឌល Turkish House ដែលជាមជ្ឈមណ្ឌលការទូតរបស់ប្រទេសតួកគីប្រចាំទីក្រុងញូវយ៉ក៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





