AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ --





លោកជំទាវ អ៊ាត សោភារដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឱ្យឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីពិធីបិទវគ្គហ្វឹកហ្វឺនជំនាញនាយទាហានសេនាធិការអង្គការសហប្រជាជាតិសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីននិងកាកសំណល់សង្គ្រាម (NPMEC) រាជធានីភ្នំពេញ នៅក្នុងពិធីបិទវគ្គនេះក៏មានការចូលរួមពី ឯកឧត្តម Oliver Richard ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា សិក្ខាកាមជាតិ-អន្តរជាតិ នាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូបទៀត។
រូបថត៖ ក្រសួងការបរទេស





