AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២0២៦--ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជេីញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ដោយផ្ទាល់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនៃការអញ្ជេីញចុះពិនិត្យស្ថានភាពទឹកជំនន់នោះ ក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងធនធនទឹកនិងឧតុនិយម ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរខេត្តទាំងពីរផងដែរ។

ការអញ្ជើញចុះអន្តរាគមន៍ភ្លាមៗនាពេលនេះ ធ្វើឡើងដើម្បីសួរសុខទុក្ខ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំវិធានការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕


ដោយ ពេជ្រ សំអឿន(ប្រភព÷ក្រសួងអភិវឌ្ឍន៍ជនបទ)





