AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ -- អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោកស្រី ហ្វាតេមេស ម៉ូហាជេរ៉ានី បាននិយាយថា សហរដ្ឋអាមេរិកបានឆ្លើយតបទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកឈីតាមរយៈភាគីកណ្តាល អំពីលក្ខខណ្ឌទាំង៧ ដែលទីក្រុងតេអេរ៉ង់បានស្នើឡើងកាលពីពេលមុនសម្រាប់ការបើកច្រកសមុទ្រហ័រមុស និងការបន្តកិច្ចសន្ទនាឡើងវិញ ។
លោកស្រីបានសរសេរនៅលើបណ្តាញសង្គមអ៊ិចថា «នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលថ្ងៃនេះ យើងបានស្ដាប់របាយការណ៍របស់រដ្ឋមន្ត្រីការបរទេសអំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងញូវយ៉ក និងកិច្ចប្រជុំនានាដែលលោកបានចូលរួមនៅទីនោះ។ ដំណើរទស្សនកិច្ចនេះរួមបញ្ចូលទាំងការបញ្ជូនលក្ខខណ្ឌរបស់អ៊ីរ៉ង់សម្រាប់ការបើកច្រកសមុទ្រហ័រមុសទៅកាន់សហរដ្ឋអាមេរិកតាមរយៈភាគីកណ្តាល។ លើសពីនេះ រដ្ឋមន្ត្រីការបរទេសក៏បានរាយការណ៍ផងដែរថា លោកទទួលបានសំណើមួយពីសហរដ្ឋអាមេរិក»។
កាលពីថ្ងៃទី២៣ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកអេស្មែល បាកាអី បាននិយាយថា នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ទីក្រុងតេអេរ៉ង់បានបញ្ជូនជំហរ និងលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការបន្តកិច្ចសន្ទនាឡើងវិញទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) តាមរយៈប្រទេសកាតា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





