AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ អញ្ជើញផ្សព្វផ្សាយអប់រំសុខភាពស្ដីពីការទប់ស្កាត់ការរីករាលនៃជំងឺឆ្លងផ្សេងៗ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ សភាពការណ៍លើខែ្សបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានកាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះដែរ លោកមេបញ្ជាការ បានអប់រំណែនាំដល់កងកម្លាំង អំពីការចម្លង និងរោគសញ្ញានៃជំងឺនីមួយៗ ព្រមទាំងផលប៉ះពាល់នៃជំងឺទាំងនេះ ហើយណែនាំដល់កងកម្លាំង ត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួន រស់នៅមានអនាម័យ ដោយហូបស្អាត រស់នៅស្អាត និងបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីការពារប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលនៃជំងឺរាតត្បាតផ្សេងៗ ។
ទន្ទឹមនឹងនោះ លោកមេបញ្ជាការ បានលើកទឹកចិត្តដល់នាយ-ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ បទវិន័យ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ។

ចុងបញ្ចប់ លោកមេបញ្ជាការ កងការពារព្រំដែនលេខ៦០១ បានមានប្រសាសន៍សង្កត់ធ្ងន់ថា យើងទាំងអស់គ្នាជាកងកម្លាំង ត្រូវចូលរួមការពារ ទប់ស្កាត់ការរីករាលនៃជំងឺឆ្លងផ្សេងៗ និងរក្សាសុខភាពឱ្យបានមាំមួន ដើម្បីជាកម្លាំងស្នូលដ៏រឹងមាំ ក្នុងការការពារ អធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសន្តិសុខសង្គមឱ្យបានល្អប្រសើរ ។
ដោយ៖ សំ សាម៉ន ប្រភព កងទ័ពជើងគោក





