AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៦–រាជរដ្ឋាភិបាលសម្រេចកំណត់យកយុវជនត្រឹមចំនួន១ ម៉ឺននាក់ដើម្បីបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦ ខណៈដែលយុវជន យុវនារីបានចុះឈ្មោះដើម្បីបំពេញកាតព្វកិច្ចយោធារហតដល់ជាង១៥០០០នាក់។
យោងតាមសេចក្តីអនុក្រិត្យស្តីពីការជ្រើសរើសប្រជាពលរដ្ឋដើម្បីចូលបំពេញកាត្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ក្នុងមាត្រា ១បានចែងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរដែលមានអាយុពី១៨(ដប់ប្រាំបី)ឆ្នាំដល់ ២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល២៤ ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន១០ ០០០ (ដប់ពាន់) នាក់ សម្រាប់ឆ្នាំ២០២៦។
សូមរំលឹកថាកាលពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២៦គឺជាថ្ងៃដំបូងដែលគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានចាប់ផ្តើមចែកពាក្យ និងទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦។ចំពោះកាលបរិច្ឆេទនៃការចែកពាក្យនេះដែរគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ និង ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។កន្លែងទទួលពាក្យ និងដាក់ពាក្យ នៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូនផ្ទាល់ នោះគឺមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ។
គួរបញ្ជាក់ថាបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសធ្វើជំរឿនលើយុវជនចាប់ផ្តើមពីដើមខែតុលារហូតដល់ខែធ្នូ លើយុវជនចាប់ពីអាយុ ១៧ឆ្នាំដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញ «កាតព្វកិច្ចយោធា»រយៈពេល ២៤ខែ ពោលគឺ២ឆ្នាំ។ចំពោះយោធិន កំពុងបំពេញកាតព្វកិច្ចយោធា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និង គោលរបបផ្សេងៗមានជាអាទិ៍៖ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤សែនរៀល៕






ដោយ៖មករា





