AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ -- យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយអាជ្ញាធរសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានឱ្យដឹងថា ប្រទេសនេះបានរាយការណ៍ពីករណីឆ្លងជំងឺអេបូឡា (Ebola) ដែលត្រូវបានបញ្ជាក់ចំនួនជាង១០.០០០ករណី ចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះបានចាប់ផ្តើមនៅក្នុងខែឧសភា។
របាយការណ៍ចុងក្រោយបំផុតបានបង្ហាញថា គិតត្រឹមថ្ងៃទី២៥ ខែតុលាប្រទេសនេះបានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់សរុបចំនួន១០.០៦០ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤.៨៨៧ នាក់ ដែលគិតជាអត្រាមរណភាពស្មើនឹង ៤៨,៦%។
ការផ្ទុះឡើងនៃជំងឺនេះបានប៉ះពាល់ដល់តំបន់សុខាភិបាលចំនួន៦៦កន្លែងនៅក្នុងខេត្តចំនួន ៨ នៃខេត្តសរុបចំនួន ២៦ របស់ប្រទេស DRC៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





