AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៦– ឯកឧត្តម គីម វីរៈ ចែកអំណោយជូនគ្រួសាររងគ្រោះដោយសារសង្គ្រាម សង្គ្រាមឈ្លានពានពីប្រទេសថៃ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាល និងចែកអំណោយជាអង្ករជូនគ្រួសារដែលរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានពីប្រទេសថៃ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

គ្រួសាររងគ្រោះទទួលអំណោយមកពីស្រុកបន្ទាយអំពិល ក្រុងសំរោង ស្រុកចុងកាល់ និងឃុំគោកខ្ពស់ សរុបចំនួន ១ ០១៩ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម ។
ក្នុងកម្មវិធីចុះចែកអំណោយនេះ ក៏មានការចូលរួមពី លោក គង់ កន្នារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងអ្នកតំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ផងដែរ ៕

ដោយ៖ ណយ នឿន (ប្រភព៖គណៈកម្មាធិការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ )





